កូវីដ-១៩ ៖ អ្នកជាសះស្បើយ ៧៥០នាក់ អ្នកឆ្លងថ្មី ៦៦០នាក់ និងអ្នកស្លាប់ ៧នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៦៦០នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៧៥០នាក់ និងអ្នកស្លាប់ចំនួន ៧នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ៣៤នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦,៩៨៩នាក់, អ្នកជាសះស្បើយចំនួន ១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន ១៩០នាក់៕