ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចែកអំណោយជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ គឺគ្មានភាពរើសអើង មិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោបាយ

ដោយ៖ប្រាជ្ញ សុវណ្ណរ៉ា | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 274
រដ្ឋបាលរាជធានីភ្នំពេញ៖ ការចែកអំណោយជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ គឺគ្មានភាពរើសអើង មិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោបាយ រដ្ឋបាលរាជធានីភ្នំពេញ៖ ការចែកអំណោយជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ គឺគ្មានភាពរើសអើង មិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោបាយ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសពិសេសមួយដែលបានលើកឡើងថា ការចែកអំណោយជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺគ្មានភាពរើសអើង មិនខ្លាចនឿយហត់ទាំងថ្ងៃ ទាំងយប់ ហាលថ្ងៃ ហាលភ្លៀង និងមិនប្រកាន់និន្នាការនយោបាយ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការ ដែលបណ្តាញព័ត៌មានទទួលបានយប់ថ្ងៃសុក្រនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះការលើកឡើង ដោយគំនិតអគតិដែលមានចេតនាបង្កចលាចលបំពុលសង្គម និងរារាំងដល់ដំណើរការបែងចែក អំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

អត្ថបទទាក់ទង