ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំង នៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកស្ទោង និងពិនិត្យមើលទីតាំង ដែលត្រៀមសម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំង នៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកស្ទោង និងពិនិត្យមើលទីតាំង ដែលត្រៀមសម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពកងកម្លាំង នៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកស្ទោង និងពិនិត្យមើលទីតាំង ដែលត្រៀមសម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាបណ្ដោះមអាសន្ន ដែលបានរកឃើញ មានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានានៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ និងត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀមសម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោក សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំងអស់ ក្នុងអំឡុងពេលបិទខ្ទប់ប្រជាពលរដ្ឋ គ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានលើកលែងតែក្នុងករណីចាំបាច់ហើយ ការបិទខ្ទប់ភូមិក្នុងទីរួមស្រុកស្ទោង នៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។

លោក សុខ លូ បាន បានដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលបំពេញតួនាទី ភារកិច្ចរបស់ខ្លួន, លោកអភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ការពារកូវីដ-១៩ មួយចំនួនផងដែរ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់សម្ភារដល់រដ្ឋបាលស្រុក ដើម្បីយកមកប្រើប្រាស់បម្រើប្រជាពលរដ្ឋ ដែលប្រជាជនមានទុក្ខលំបាក។ លោកបានបញ្ជាក់ថា ស្រុកស្ទោង ចាប់ពីថ្ងៃទី២៨ មកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញឆ្លងចំនួន១៥នាក់ (ស្រី៣នាក់) ក្នុងចំណោមប្រជាពលរដ្ឋយកសំណាកមកធ្វើតេស្តសរុប ៤៦០នាក់ ក្នុងនោះអាជ្ញាធរបានត្រៀមមណ្ឌលសម្រាប់ ធ្វើចត្តាឡីស័កមានពីរកន្លែងផងដែរ៕

អត្ថបទទាក់ទង