ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋមានរោគសញ្ញាសង្ស័យ នៅតំបន់ក្រហម ត្រូវទៅយកសំណាកជាបន្ទាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋមានរោគសញ្ញាសង្ស័យ នៅតំបន់ក្រហម ត្រូវទៅយកសំណាកជាបន្ទាន់ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋមានរោគសញ្ញាសង្ស័យ នៅតំបន់ក្រហម ត្រូវទៅយកសំណាកជាបន្ទាន់

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ប្រសិនបើចេញរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវទៅយកសំណាកជាបន្ទាន់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកយកសំណាករបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ពិសេសអ្នកដែលមានរោគសញ្ញាសង្ស័យដូចជា៖

  • ទី១៖ អ្នកពាក់ព័ន្ធផ្ទាល់ អ្នកវិជ្ជមានជំងឺកូវីដ-១៩
  • ទី២៖ ក្អក ហៀរ សំបោរ និងបំពង់ក
  • ទី៣៖ អ្នកដែលរស់នៅជាមួយអ្នកដែលវិជ្ជមានជំងឺកូវីដ។

ដូច្នេះក្នុងករណីមានការសង្ស័យ សូមប្រជាពលរដ្ឋរួសរាន់ទៅយកសំណាកជាបន្ទាន់ នៅទីតាំងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង