ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត៖ បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ-១៩ សរុបប្រមាណ ៤.៣០០គ្រែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
លោក ហ៊ុន ម៉ាណែត៖ បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ-១៩ សរុបប្រមាណ ៤.៣០០គ្រែ លោក ហ៊ុន ម៉ាណែត៖ បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ-១៩ សរុបប្រមាណ ៤.៣០០គ្រែ

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារបានរួមគ្នា រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។

ឆ្លៀតពេលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

អត្ថបទទាក់ទង