ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 87
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីជំងឺកំពុងកំរើកឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទខ្ទប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា។ ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់ស្បៀងអាហារប៉ុណ្ណោះ។

សូមអានសេចក្តីសម្រេចខាងក្រោម៖