ខ្មែរប៉ុស្ដិ៍ Close

ក្រុមអាជីវករលក់គ្រឿងឧបភោគបរិភោគដឹកជញ្ជូនតាមផ្ទះ អរគុណដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យលក់ដូចធម្មតា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 58
ក្រុមអាជីវករលក់គ្រឿងឧបភោគបរិភោគដឹកជញ្ជូនតាមផ្ទះ អរគុណដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យលក់ដូចធម្មតា ក្រុមអាជីវករលក់គ្រឿងឧបភោគបរិភោគដឹកជញ្ជូនតាមផ្ទះ អរគុណដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យលក់ដូចធម្មតា

ភ្នំពេញ ៖ ក្រុមអាជីវករលក់គ្រឿងឧបភោគបរិភោគដឹកតាមផ្ទះ អរគុណដល់រាជរដ្ឋា ភិបាល សមត្ថកិច្ច និងអាជ្ញា ធរមូលដ្ឋានដែលបានអនុញ្ញា តឱ្យលក់នៅតាមផ្ទះ ដើម្បីជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកស្រី សារ៉ាត់ ជាអាជីវករលក់គ្រឿងឧបភោគ បរិភោគដឹកជញ្ជូនតាមផ្ទះនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ពីមុនបងស្រីលក់នៅផ្សាររយៈពេលជាង១០ឆ្នាំហើយ តែបច្ចុប្បន្នបងស្រីបានដូរមកលក់ជាលក្ខណៈដឹកតាមរទេះលក់តាមផ្ទះជំនួសវិញដោយ មានជាបន្លែ ត្រីសាច់ និងពងទា ពងមាន់ជាដើម ។

លោកស្រី អរគុណដល់រាជរដ្ឋាភិបាល សមត្ថកិច្ច និងអាជ្ញាធរភូមិ ដែលបានអនុ គ្រោះឱ្យចូលលក់នៅតាមផ្ទះ ដើម្បីជួយសម្រួលដល់ បង ប្អូនប្រជាពលរដ្ឋដោយពុំចាំបាច់ចេញទៅទិញឆ្ងាយ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។ អ្នកស្រីបញ្ជាក់ថា ក្នុងអំឡុង ពេលនៃការលក់ដូរនេះ អ្នក ស្រីមិនភ្លេចពីការធ្វើអនាម័យ ដោយពាក់ម៉ាស ពាក់ស្រោម ដៃ លាងដៃជាមួយអាល់កុល និងរក្សាគម្លាតជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩។ បន្ថែមពីនេះទៀតគឺលក់ក្នុងតម្លៃធម្មតាឬលើសតិចតួច ដោយក្នុង១គីឡូលើសធម្មតាត្រឹមតែ២រយរៀលទៅ ៥រយរៀល ។

សំឡេង៖ «ខ្ញុំលក់យូរហើយលក់ជាង១០ឆ្នាំដោយលក់នៅផ្សារ។ តែពេលឥឡូវម៉ូយយកដាក់ឱ្យខ្ញុំលក់នៅតាមរទេះវិញអត់ហ៊ានចូលលក់តាមផ្សារទេ ព្រោះមនុស្សច្រើន អ៊ីចឹងចូលលក់តាមច្រកផ្ទះវិញដោយសុំបូលីសចូលបានត្រឹមណាចូលត្រឹមនឹង។ បើតម្លៃវិញលក់ខុសពីធម្មតាបន្តិចបន្តួចដោយលក់លើសក្នុងមួយគីឡូ២រយរៀលទៅ៥រយរៀល ដោយអ្នកទៅយករាងពិបាកដែរ»។

ចំណែកលោកស្រី ប៊ុន សុភា ជាប្រជាពលរដ្ឋរស់នៅភូមិទី១៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រីមានអារម្មណ៍សប្បា យចិត្តដែលមានអាជីវករលក់គ្រឿងឧបភោគបរិភោគដឹកដល់មុខផ្ទះ មិនបាច់ធ្វើដំណើរទៅផ្សារដែលជាកន្លែងដែលមានមនុស្សច្រើន ដោយយើងមើលមិនឃើញថានរណាមានឬមិនមានជំងឺកូវីដ-១៩នេះ។ បន្ថែមពីនេះទៀតវាអាចកាត់ បន្ថយការចម្លងនៅក្នុងសហ គមន៍បានមួយចំណែកផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្តាលជាបណ្តោះអាសន្នសម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ ឈានចូលថ្ងៃទី១៥ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕