ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់ទៀតនៅថ្ងៃនេះ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៦០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់ទៀតនៅថ្ងៃនេះ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៦០នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់ទៀតនៅថ្ងៃនេះ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៦០នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦១៨នាក់ ខណៈអ្នកជំងឺចំនួន ៦០នាក់បានជាសះស្បើយ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង ៦១៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលត្រូវបានរកឃើញនៅ៖

  • រាជធានីភ្នំពេញចំនួន ៤៩៣នាក់
  • ខេត្តព្រះសីហនុចំនួន ៧៥នាក់
  • ខេត្តកណ្ដាលចំនួន ៣១នាក់
  • ខេត្តតាកែវចំនួន ០២នាក់
  • ខេត្តស្វាយរៀងចំនួន ០៨នាក់
  • ខេត្តព្រៃវែងចំនួន ០៥នាក់
  • ខេត្តកំពង់ស្ពឺចំនួន ០៣នាក់
  • ខេត្តកំពង់ចាមចំនួន ០១នាក់

សម្រាប់អ្នកជាសះស្បើយទាំង៦០នាក់វិញ គឺ ៥៩នាក់ ជាអ្នកដែលបានឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ និង ១នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស (ពុំមែនជាពលករមកពីប្រទេសថៃ) ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៦៣៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥៨៤៦នាក់, អ្នកជាសះស្បើយចំនួន ២៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨៦៥នាក់ និងអ្នកស្លាប់ចំនួន ៤៣នាក់៕