ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសនៅពេលដែលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលវ៉ាក់សាំង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង ៧០ម៉ឺនដូស នេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ៕

អត្ថបទទាក់ទង