ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៣នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៣នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៣នាក់ ខណៈអ្នកជំងឺចំនួន ១៥នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១៥នាក់។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់នោះ សុទ្ធសឹងជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលបានរកឃើញនៅរាជធានីភ្នំពេញ(២៣) ខេត្តព្រះសីហនុ(៣៤) ខេត្តស្វាយរៀង(១)  ខេត្តកណ្ដាល(១) និងខេត្តត្បូងឃ្មុំ(៤) ករណី។

ចំណែកឯ អ្នកជាសះស្បើយមានចំនួន ១៥នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៤៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១១៩១នាក់, កំពុងសម្រាកព្យាបាលចំនួន ១២៣៤នាក់ និងអ្នកជំងឺ ១១នាក់បានស្លាប់៕

អត្ថបទទាក់ទង