ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់ជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 30
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់ជាសះស្បើយ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន ១៩នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៧នាក់នោះ រួមមាន៖ នៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុចំនួន ៣នាក់ និងខេត្តកណ្តាល ១នាក់។

ចំណែកអ្នកជាសះស្បើយទាំង ១៩នាក់នោះវិញរួមមាន នៅខេត្តព្រះសីហនុ៧នាក់ និងរាជធានីភ្នំពេញចំនួន១២នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១.៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង នៅពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង