សេចក្តីណែនាំ ៤ចំណុចដល់កងទ័ពក្រោមចំណុះដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ៤ចំណុច ដល់កងទ័ពក្រោមចំណុះ ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
បើតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឱ្យដឹងថា «ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពល ខេមរភូមិន្ទនាពេលថ្មីៗនេះ បើទោះបីជាក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្តី»។
សូមអានសេចក្ដីណែនាំរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ខាងក្រោម៖