ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កត្រៀមបម្រុងថ្មីរបស់ខេត្ត នៅការដ្ឋានទី១០ ស្រុកក្រគរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 30
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កត្រៀមបម្រុងថ្មីរបស់ខេត្ត នៅការដ្ឋានទី១០ ស្រុកក្រគរ អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កត្រៀមបម្រុងថ្មីរបស់ខេត្ត នៅការដ្ឋានទី១០ ស្រុកក្រគរ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័កបម្រុងថ្មី របស់រដ្ឋបាលខេត្ត ត្រៀមសម្រាប់ទទួលបងប្អូនពលករ ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅចំណុចការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យ និងបំពេញបន្ថែម នូវផ្នែកខ្លះដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី កង្ហារ ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ទីធ្លាជុំវិញ ដោយធ្វើយ៉ាងណា បានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ និងហាត់កីឡា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ថា ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន មានចំនួន៥កន្លែង, ស្រុកកណ្តៀង មានចំនួន៤កន្លែង, ស្រុកក្រគរ មានចំនួន៣កន្លែង, ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង, ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត។

ដោយឡែករដ្ឋបាលខេត្តក៏បានត្រៀមបម្រុងបន្ថែម នូវទីតាំងចត្តាឡីស័កថ្មីមួយទៀត នៅការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ប្រសិនបើទីតាំងមណ្ឌលចត្តាឡីស័កនានាតាមបណ្តា ក្រុង ស្រុក ពេញ៕

អត្ថបទទាក់ទង