ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺកូវីដ-១៩ទាំង២៣នាក់រួមមាន៖
- ជនជាតិខ្មែរចំនួន១០នាក់
- ជនជាតិចិន១១នាក់
- ជនជាតិសង្ហបុរីម្នាក់ និងជនជាតិឥណ្ឌូនេស៉ី ១នាក់
អ្នកជំងឺទាំងនេះរកឃើញវិជ្ជមាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងខេត្តកណ្តាល។
ចំណែកអ្នកជាសះស្បើយចំនួន៥នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់ ៕