ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សម្រាប់ជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាន​ការ​ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca នាព្រឹកថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំសូមប្រកាសថា ជនបរទេសទាំងឡាយ​ដែល​បាននិងកំពុងរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំងទៅតាមលំដាប់លំ​ដោយ​ជាមួយនឹងពលរដ្ឋកម្ពុជា។ ប៉ុន្ដែសម្រាប់អ្នកការទូត អង្គការក្រៅរដ្ឋាភិបាលបរទេស នឹងទទួលបានការចាក់វ៉ាក់សាំងមុន ហើយទទួលបានក្នុងក្របខ័ណ្ឌវ៉ាក់សាំង AstraZeneca នេះផងដែរ”។

លោកបានបន្ដថា ឥឡូវនេះ រហូតតទៅពេលខាងមុខ​យើងត្រូវ​ដោះ​ស្រាយ​បញ្ហានេះយ៉ាងម៉េច ដំបូងយើងត្រូវនិយាយអំពីតួនាទី ជាយុទ្ធសាស្រ្ដ និងគន្លឹះរបស់វ៉ាក់​សាំង។ លោកបានលើកឡើងថា​ កន្លងមកលោកធ្លាប់បាននិយាយហើយថា វ៉ាក់សាំង​មិនមែនជាដំណោះស្រាយមានតែមួយគត់នោះទេ ប៉ុន្ដែវ៉ាក់សាំងគឺជា​មធ្យោបាយ​ដោះស្រាយ​ជាយុទ្ធសាស្រ្ដ ជាគន្លឹះមួយ រួមជាមួយនឹងការអនុវត្ដវិធានការសុខាភិបាល​ដែល​យើង​បាន​ដាក់ចេញដូចជា ៣ការពារ ៣កុំជាដើម។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ការពង្រឹងសមត្ថភាព ការត្រួតពិនិត្យច្រកចេញ-ចូល តាម​ព្រំដែន ការធ្វើតេស្ដ ការធ្វើចត្ដាឡីស័ក និងការព្យាបាលទៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

អត្ថបទទាក់ទង