ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកូនក្មួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 66
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកូនក្មួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយកូនក្មួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣២ នៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។ ក្នុងពិធីជួបជុំថ្ងៃនេះគឺមានកម្មករកម្មការិនីចូលរួមប្រមាណ ៥,៥១៥នាក់។

នៅពេលដែលលោកនាយករដ្ឋមន្រ្ដី បានអញ្ជើញមកដល់កន្លែងប្រារព្ធពិធីភ្លាម ក្រោយពីបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានថតរូប សែលហ្វី (Selfie) ជាមួយកម្មករកម្មការិនីហើយ លោកនាយករដ្ឋមន្រ្ដី និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញឡើងរាំកម្សាន្ត និងពិសារអាហារសាមគ្គីជាមួយកម្មករក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ «១ ឧសភា» លើកទី១៣២ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ”

ជានិច្ចជាកាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែសប្បាយរីករាយក្រៃលែងក្នុងពេលដែលបានជួបកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណរោងចក្រ “មីនេបៀ” របស់ជប៉ុនដែលបានផ្តល់ទីកន្លែងសម្រាប់ការជួបជុំ និងអរគុណដល់លោកអគ្គរដ្ឋទូតជប៉ុនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ។

នៅក្នុងពិធីជួបជុំអបអរសាទរថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់ថវិកាលើកទឹកចិត្តដល់កម្មករកម្មការនីចំនួន ៥,៥១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ៥០,០០០ រៀល, បុគ្គលិកចុងភៅធ្វើម្ហូបក្នុងពិធីចំនួន ៣៥០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០,០០០ រៀល និងក្រុមតន្ត្រីទទួលបានថវិកាចំនួន ១០ លានរៀល។ ជាមួយគ្នានោះ សម្តេចតេជោក៏បានផ្តល់ថវិកាសម្រាប់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១៤៧នាក់ និងបានថតរូបអនុស្សាវរីយ៍ជាមួយកម្មករ កម្មការិនីក្នងភាពស្និទ្ឋស្នាល ប្រកបដោយក្តីអាណិតស្រឡាញ់ក្រៃលែង។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនកូនក្មួយកម្មករកម្មករនីទូទាំងប្រទេសនៅក្នុងថ្ងៃឈប់សំរាក នៃទិវាពលកម្មអន្តរជាតិថ្ងៃនេះ សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

អត្ថបទទាក់ទង