ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប របស់ប្រទេសចិនមានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
គណៈប្រតិភូក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប របស់ប្រទេសចិនមានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ គណៈប្រតិភូក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប របស់ប្រទេសចិនមានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន ដឹកនាំដោយលោក ឈីន តាឈាន (QIN DA QIAN) អគ្គនាយកក្រុមហ៊ុន ហ៊ួរ ហ្វាងគ្រុប បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីគម្រោងវិនិយោគមួយចំនួន ជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះលោក ឈីន តាឈាន (QIN DA QIAN) បានអោយដឹងថា ក្រុមហ៊ុនហ៊ួរ ហ្វាងគ្រុប មានគម្រោងមកវិនិយោគនៅខេត្តព្រះសីហនុ លើគម្រោង៣សំខាន់ៗ រួមមាន ៖

  • ១.វិនិយោគ និងអភិវឌ្ឍឧស្សាហកម្មវាយភ័ណ្ឌ
  • ២.ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ
  • ៣.វិនិយោគលើគម្រោងសណ្ឋាគារ និង វិស័យទេសចរណ៍។

ជាការឆ្លើយតប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏ចំពោះគម្រោងរបស់ក្រុមហ៊ុនហ៊ួរ ហ្វាងគ្រុប ប៉ុន្តែលោករំលេចអោយដឹងថា ត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា លោកអភិបាលខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៏ថា លោក ស្វាគមន៏សម្រាប់ក្រុមហ៊ុនវិនិយោគទាំងអស់ មិនថាមកពីប្រទេសចិន អឺរ៉ុបឬអាមេរិច ទេ សំខាន់អោយតែគោរពទៅតាមច្បាប់របស់កម្ពុជា។

គួរកត់សំគាល់ផងដែរថា រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗពិសេសប្រទេសចិន ហើយសព្វថ្ងៃនេះបាននិងកំពុងធ្វើអោយខេត្តព្រះសីហនុ មានការអភិវឌ្ឍន៌យ៉ាងលឿនទៅមុខ៕

អត្ថបទទាក់ទង