ខ្មែរប៉ុស្ដិ៍ Close

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងផ្ទាល់ ចុះចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 74
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងផ្ទាល់ ចុះចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (Video inside) លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំកម្លាំងផ្ទាល់ ចុះចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ (Video inside)

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង បានដឹកនាំ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការចែកម៉ាស ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូន តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជាមួយគ្នានេះលោកមេបញ្ជាការ ក៏បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយនូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរាដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ និងកំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។

មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ បានគិតគូរពីសុវត្ថិភាពក្នុងការបែងចែកម៉ាស ជូនបងប្អូនប្រជាពលរដ្ឋជាមុន ដោយធ្វើការ រំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យនិងមានសុវត្ថិភាពកាន់តែខ្ពស់៕

អត្ថបទទាក់ទង