ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យដោះស្រាយទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យដោះស្រាយទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យដោះស្រាយទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម លោក ឃូ ពៅ អភិបាលស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងកំពុងលូតលាស់មានដើមដងល្អ ខ្លះចេញត្រៀមច្រូតកាត់ និងមួយចំនួនតូចប្រឈមខ្វះទឹក ដើម្បីដោះស្រាយបន្តជូនបងប្អូនប្រជាកសិករ ធ្វើស្រូវប្រាំង ប្រមាណជិត ១០០០ ហិកតា នៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១នេះ ។

ដំណោះស្រាយបន្ទាន់ គឺបន្ថែមម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹក១គ្រឿងពន្លឿនការបូមពីប្រឡាយមេ និងបើកទ្វារទឹកស្ពានទី២ បង្ហូរទឹក២បន្ថែមទៀត ពីអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃនឹងមកបន្ថែមទៀត ដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សហគម បងប្អូនទាំងអស់បន្តកិច្ចសហការ សាមគ្គីគ្នា ចេះចែករំលែក ដើម្បីឲ្យបានទទួលផលប្រយោជន៍ស្មើៗគ្នា៕

អត្ថបទទាក់ទង