ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 729
    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរ។

    នៅក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣» លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសង្កត់ធ្ងន់ថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលព្រោះថា៖

    «អ្វីៗនឹងមិនត្រឡប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្របខ្លួន រៀនរស់ក្នុងសភាពថ្មីមួយពោលគឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងមានការប្រយ័ត្នប្រយែងកុំធ្វេសប្រហែសឱ្យសោះ»៕