លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវឱ្យបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរ។ នៅក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ