ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្ម អំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
ក្រសួងកសិកម្ម អំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ក្រសួងកសិកម្ម អំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវអ្នកដាំដុះដំណាំស្វាយ ចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួល បានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវម្តងហើយ ម្តងទៀត ដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ។ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ»។

បើតាមក្រសួងកសិកម្ម, តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។

ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះតម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឱ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រ www.globalprice.info ។

បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់នៅប្រទេសចិន បានធ្លាក់ចុះមកត្រឹមពី ១,១០ទៅ១,២០ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖

អត្ថបទទាក់ទង