ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ជាច្រើនដើម នៅក្នុងបរិវេណវត្តព្រះឥន្ទទេព, វត្តគោកធ្លក, ប្រាសាទសួគ៌ព័្រត្រ និងប្រាសាទបាយ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ជាច្រើនដើម នៅក្នុងបរិវេណវត្តព្រះឥន្ទទេព, វត្តគោកធ្លក, ប្រាសាទសួគ៌ព័្រត្រ និងប្រាសាទបាយ័ន អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ជាច្រើនដើម នៅក្នុងបរិវេណវត្តព្រះឥន្ទទេព, វត្តគោកធ្លក, ប្រាសាទសួគ៌ព័្រត្រ និងប្រាសាទបាយ័ន

ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើដែលមានហានិភ័យមួយចំនួន ក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួគ៌ព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស និងសំណង់ប្រាសាទ។ ដើមឈើទាំងនោះ មានសភាពពុកគល់ខ្លាំង មែកងាប់ ដើមទ្រេតជាប់ផ្លូវចូលប្រាសាទ ក្បែរកុដិព្រះសង្ឃ និងខ្លះដុះជាប់ការដ្ឋានជួសជុលជាដើម។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តាមការផ្តល់យោបល់ពីមន្ត្រីជំនាញឯកទេសផ្នែកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា និងការស្នើសុំពីគណ:កម្មការវត្តអំពីហានិភ័យខ្ពស់ចំពោះដើមឈើទាំងអស់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាយថាហេតុក្នុងពេលណាមួយមិនខាន។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចធ្វើការកាត់ក្រីដើមឈើនេះចោល។

ដូច្នេះ ដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ភ្ញៀវទេសចរផង ព្រះសង្ឃគង់នៅទីនោះផង ប្រជាពលរដ្ឋផង និងយានយន្តគ្រប់ប្រភេទដែលឆ្លងកាត់ ក្រុមជំនាញនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ កំពុងអនុវត្តវិធានការបន្ទាន់ ដោយកាត់ក្រីមែកឈើចំនួន១៦ដើមដែលមាន៤៦មែករួមមាន ដើមយាង ដើមបង្កែវដំរី ដើមស្លែង និងដើមម្កាក់ព្រៃ។ ចំណែកឯដើមឈើងាប់ដែលដកហូតចំនួន៥ដើមរួមមាន ដើមដូង ដើមស្លែង ដើមបង្កឺ និងដើមអង្កាញ់៕

អត្ថបទទាក់ទង