អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ជាច្រើនដើម នៅក្នុងបរិវេណវត្តព្រះឥន្ទទេព, វត្តគោកធ្លក, ប្រាសាទសួគ៌ព័្រត្រ និងប្រាសាទបាយ័ន
ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើដែលមានហានិភ័យមួយចំនួន ក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួគ៌ព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស