ខ្មែរប៉ុស្ដិ៍ Close

ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តមណ្ឌលគិរីទទួលភ្ញៀវទេសចរណ៍ ១២,៦៨៩ នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 344
ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តមណ្ឌលគិរីទទួលភ្ញៀវទេសចរណ៍ ១២,៦៨៩ នាក់ ចូលឆ្នាំចិន-វៀតណាម ៣ថ្ងៃ ៖ ខេត្តមណ្ឌលគិរីទទួលភ្ញៀវទេសចរណ៍ ១២,៦៨៩ នាក់

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀត​ណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន១២ ៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ​មានចំនួន​៦៤នាក់ ភ្ញៀវជាតិ ១២ ៦២៥នាក់ គឺមានការធ្លាក់ចុះ២៩,០៧ភាគរយ ភ្ញៀវជាតិធ្លាក់​ចុះ២៨,២៣​ភាគរយ ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨,៦០ភាគរយ បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម​ឆ្នាំ២០២០កន្លងមក មានចំនួន១៧,៨៩០នាក់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្ដ​រតនគិរី​បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ​២០២១នេះ​។

​​លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានគូសបញ្ជាក់​ថាគិត​ត្រឹម​ល្ងាចថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះកត្តាធំបំផុតដែលនាំឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាមកពី​ប្រជា​ពលរដ្ឋ​មានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទការចេញ-ចូលទាំងស្រុងដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។

លោកបន្តថា ភ្ញៀវបានមក​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន១៤កន្លែងសុទ្ធសឹងជារមណីយដ្ឋាន​ធម្ម​ជាតិ។ ចំពោះ​រមណីយដ្ឋានដែល​ពេញនិយម និង​មាន​ភ្ញៀវទេសចរទៅលេង​កម្សាន្តយ៉ាងច្រើន​នោះគឺ​បឹងយក្សឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ, មណីយដ្ឋានបឹង​លំកុដ្ឋិ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីដ្ឋា​នដទៃ​ទៀត​ដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែល ភ្ញៀវបានទៅ​លេង​កម្សាន្ត សង្កេតឃើញថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ​បរិស្ថានបានល្អ​ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។

ជាមួយគ្នានេះ ភ្ញៀវមានស្មារតី ម្ចាស់ការក្នុងការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនឱ្យ​បាញ់កម្ដៅការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។

លោកប្រធានមន្ទីរបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹក​ដីខេត្ត​រតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូប​អាហារទាំងអស់​ដែលបាន​ចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ​ក៏សូម​ថ្លែង​អំណរ​គុណ​ផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សា​ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបាន​យ៉ាងល្អប្រសើរ៕ AKP

អត្ថបទទាក់ទង