ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់១៤ថ្ងៃ គ្មានការលើកលែង ឬបន្ធូរបន្ថយឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់១៤ថ្ងៃ គ្មានការលើកលែង ឬបន្ធូរបន្ថយឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់១៤ថ្ងៃ គ្មានការលើកលែង ឬបន្ធូរបន្ថយឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងជាង ៧ពាន់នាក់ នៅខេត្តទាំង៧ ជាប់ព្រំដែនប្រទេសជិតខាង សូមធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ជាទីបំផុតក្នុងរយៈពេល១៤ថ្ងៃ ដោយមិនអាចបន្ថយពេលធ្វើចត្តាឡីស័កនៅត្រឹម១០ថ្ងៃ ឬ៧ថ្ងៃនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឱ្យរៀបចំសម្ភារប្រើប្រាស់ ចំណីអាហារ និងទឹកសុទ្ធ ដើម្បីត្រៀមសម្រាប់បងប្អូនខ្មែរដែលកំពុងធ្វើចត្តាឡីស័កដើម្បីធានាថាពួកគាត់មានចំណីអាហារ និងទឹកសម្រាប់បរិភោគបានគ្រប់គ្រាន់៕

អត្ថបទទាក់ទង