ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះអ្នកដែលបានលើកឡើងថាប្រសិនបើលោកមិនព្រមពន្យារពេលការបោះឆ្នោតទេ អន្តរជាតិនឹងមកចាប់ខ្លួនលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 26
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះអ្នកដែលបានលើកឡើងថាប្រសិនបើលោកមិនព្រមពន្យារពេលការបោះឆ្នោតទេ អន្តរជាតិនឹងមកចាប់ខ្លួនលោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះអ្នកដែលបានលើកឡើងថាប្រសិនបើលោកមិនព្រមពន្យារពេលការបោះឆ្នោតទេ អន្តរជាតិនឹងមកចាប់ខ្លួនលោក

ក្រោយពីមានមតិលើកឡើងថា បើសិនជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនព្រមពន្យាពេលបោះឆ្នោតនឹងមានបណ្តាប្រទេសមួយចំនួន មកចាប់ខ្លួនលោកនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ត្រឡប់ទៅពួកអតីតបក្សប្រឆាំងថា គ្មានអ្នកណាហ៊ានចូលមកចាប់ លោកនោះទេ ព្រោះលោកជា នាយករដ្ឋមន្រ្តី នៃរដ្ឋអធិបតេយ្យមួយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុបជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតមិនមានការពន្យារពេលនោះឡើយ បើចង់ពន្យារត្រូវទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ។ គ.ជ.ប គ្មានសិទ្ធិពន្យារការបោះឆ្នោតឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ខ្មោចដែលវាងាប់ទៅហើយនោះ គេយកទៅកប់ ដុតមិនដឹងឆ្អឹងនៅណាវាមិនរស់ឡើងវិញ ទេមានតែបក្ស នយោបាយពិតប្រាកដប៉ុណ្ណោះដែលឈរឈ្មោះឆ្នោត ។ ចឹងស-ខ្មៅបានឃើញហើយ អ្នកដែលមិនជឿ រហូតមាន អ្នកខ្លះគេថា បើលោកហ៊ុន សែន មិនព្រមធ្វើមិនព្រមពន្យាទេ (បោះឆ្នោត) ច្បាស់ជាគេចាប់លោក ហ៊ុន សែន។ ខ្ញុំសួរថា អាណាក្បាល ប៉ានដែក មកចាប់ក្បាលហ៊ុន សែននោះ នាយករដ្ឋមន្រ្តីនៃរដ្ឋអធិបតេយ្យមួយ ត្រូវគេចូលមកចាប់ខ្លួននៅទីនេះ (កម្ពុជា) លមើល អញ្ជើញមក ក្រែងពិបាករកខ្មោចទៅទៀត»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកមិនមែនជា អគ្គបញ្ជាការកងទ័ពទេ ប៉ុន្តែលោកមានសិទ្ធិបញ្ជាបើកការវាយប្រហារគ្រប់ ពេលវេលាបានទាំងអស់ ក្នុងឋានៈជានាយករដ្ឋមន្រ្តី ហើយក៏មានកម្លាំងពិតដើម្បីត្រៀម វាយផងដែរ។ លោក បានអះអាងទៀតថា «អាភូតវានៅតែពូកែភូត ប៉ុន្តែអាអ្នកដែលតាម មេភូត ឥឡូវតាមដឹង គឺអស់ទាំងការងារធ្វើ ។ អស់ទាំងអ្វីៗទាំងអស់ អានេះជាសេរីភាពរបស់ខ្លួន»

អត្ថបទទាក់ទង