ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ទៀតជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួនតែ ២ករណីប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈរកឃើញករណីឆ្លងថ្មី ចំនួន ២ករណី។
អ្នកជាសះស្បើយទាំង១០នាក់រួមមាន៖
- បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រូស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ប្ដូរជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្រ្តីជនជាតិឥណ្ឌូណេស៊ី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជានៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
រីឯអ្នកដែលវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២ករណីនោះវិញ រូមមាន៖
- ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
- ស្ត្រីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៣៨នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២៥នាក់៕
សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖