ខ្មែរប៉ុស្ដិ៍ Close

ក្រុមជំនាញ កាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុក្នុងក្រុងអង្គរធំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
ក្រុមជំនាញ កាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុក្នុងក្រុងអង្គរធំ ក្រុមជំនាញ កាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុក្នុងក្រុងអង្គរធំ

ដោយពិនិត្យឃើញដើមឈើខ្ពស់ៗ នៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រីនិងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ ប្រឈមនឹងហានិភ័យខ្ពស់ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយផ្នែកពាក់ព័ន្ធ ចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើមការពារកុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។ ដើមឈើដែលបានកាត់ក្រីមែកឱ្យ

ស្មើចំនួន៣៤មែក រួមមាន ដើមស្រឡៅ១ដើម ដើមឈើទាល៩ដើម ដើមស្លែង១ដើម ៕

អត្ថបទទាក់ទង