ខ្មែរប៉ុស្ដិ៍ Close

ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងជាថ្មីទៀត តំបន់ខ្ពង់រាប‌ឦសាននឹងចុះត្រជាក់ដល់ ១៣អង្សារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងជាថ្មីទៀត តំបន់ខ្ពង់រាប‌ឦសាននឹងចុះត្រជាក់ដល់ ១៣អង្សារ ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងជាថ្មីទៀត តំបន់ខ្ពង់រាប‌ឦសាននឹងចុះត្រជាក់ដល់ ១៣អង្សារ

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារទី ១៩ ខែមករា ឆ្នាំ២០២១នេះ ថា អាកាសធាតុនៅទូទាំងប្រទេសកម្ពុជានឹងបន្តចុះត្រជាក់ជាថ្មីទៀត ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករា ឆ្នាំ២០២១ ខាងមុខ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ។

ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងបណ្ដាលអោយ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សារ
  • នៅថ្ងៃទី ២៣-២៦ មករា សីតុណ្ហភាពអប្បបរមា មានពី ២០-២៥ អង្សារ និងអតិបរមាពី ៣០-៣៤ អង្សារ ហើយនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបខាងត្បូង។

២. បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សារ
  • នៅថ្ងៃទី ២៣-២៦ មករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ អង្សារ និងអតិបរមាពី ២៨-៣២ អង្សារ ហើយនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបខាងកើត។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សារ
  • នៅថ្ងៃទី ២៣-២៦ មករា នឹងអាចមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅបង្គួរ។

សូមអានបន្ថែមនូវសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

អត្ថបទទាក់ទង