មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក បើកកិច្ចប្រជុំស្តីពីការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រ
ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំអង្គប្រជុំជាមួយនឹងដៃគូអភិវឌ្ឍន៍ ដើម្បីបើកកិច្ចអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម កាលពីថ្ងៃ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ដោយផ្តើមចេញពីការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រចាប់ពីតំបន់បរសេដ្ឋ តំបន់គងពិសី តំបន់ថ្ពង តំបន់ចាន់ថ្នាល តំបន់ខាងលើក្រាំងដឺវ៉ាយ តំបន់រលាំងជ្រៃ ខេត្តកំពង់ស្ពឺ តំបន់អមលាំង ខេត្តកំពង់ឆ្នាំង តំបន់ស្លាគូរខេត្តកណ្តាល និងតំបន់ទន្លេបាទី ខេត្តតាកែវ ។
សូមបញ្ជាក់ជូនថា តាមការដឹកនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង MEF បានធ្វើការអនុញាតឱ្យ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បើកកិច្ចសហការជាមួយនឹង បណ្តាលដៃគូអភិវឌ្ឍន៍ធំនានា ធ្វើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ដោយធ្វើទំនើបកម្មដើម្បីដោះស្រាយបញ្ហាជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់បរសេដ្ឋ តំបន់គងពិសី តំបន់បាទី តំបន់ស្លាគូ តំបន់កណ្តាលស្ទឹង តំបន់ច្បារមន តំបន់ថ្ពង និងតំបន់អមលាំង ក្នុងបរិក្ខារ និងពេលវេលា ដែលប្រទេសកម្ពុជាជាផ្នែកមួយ បម្រែបម្រួលអាកាសធាតុ នៃពិភពលោកទាំងមូល ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមក្នុងអង្គប្រជុំនោះមាន៖ ១- មន្ត្រីជាន់ខ្ពស់របស់ PMU-ADB and WB MOWRAM អញ្ជើញពីអង្គភាពនានាចំណុះក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូប។ ២- Madam Kay Kanha Alexia និងសហការីទាំងអស់ រួមទាំងព្រះសង្ឃ និងចំណុះជើងវត្តជាច្រើនរូប តំណាងឱ្យបណ្តាប្រទេសដៃគូរអភិវឌ្ឍន៍ធំនានា របស់ពិភពលោក។ ៣- ក្រុមទីប្រឹក្សា ADB, WB, and CFW ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ជាច្រើនរូប ៕