ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភា​ប្រកាស​ទទួលស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីររូប ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 20
រដ្ឋសភា​ប្រកាស​ទទួលស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីររូប ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​ រដ្ឋសភា​ប្រកាស​ទទួលស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីររូប ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

​រដ្ឋសភា​បានប្រកាស​ទទួលស្គាល់​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ពីររូប​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​១៥​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តំណាងរាស្ត្រ​ថ្មី​ទាំងពីរ​រូបនេះ មាន​ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម សុខ សូ​កាន ដែល​បាន​សុំលាលែង និង​ឯកឧត្តម សៅ សារ៉ាត់ ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​ប៉ៃលិន ជំនួស​លោកជំទាវ បាន ស្រីមុំ ដែល​បាន​លាលែង​។ បន្ទាប់មក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ក៏បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មកា​រ​អបរំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ដោយ​ទទួលបាន​សំឡេងឆ្នោត​យល់ព្រម​ចំនួន ១១០​សំឡេង សំឡេងឆ្នោត​មិន​ព្រម​០​សំឡេង​សំឡេងឆ្នោត​អនុប្បវាទ ០​សំឡេង និង​សំឡេងឆ្នោត​មោឃ​: ០​សំឡេង និង​ជ្រើសតាំង​លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ​ស ណី​យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដោយ​ទទួលបាន​សំឡេងឆ្នោត​យល់ព្រម​ចំនួន ១១០​សំឡេង មិន​ព្រម ០​សំឡេង អនុប្បវាទ ០ សំឡេង និង​សំឡេងឆ្នោត​មោឃ​: ០​សំឡេង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា យោងតាម​លទ្ធផល​បោះឆ្នោត​នេះ ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ទទួលបាន​សំឡេង​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មការ​អបរំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​លោកជំទាវ នូ សុវណ្ណនី ទទួលបាន​សំឡេង​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគ​រូប​នី​យ កម្ម និង​សំណង់ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ៕

អត្ថបទទាក់ទង