ខ្មែរប៉ុស្ដិ៍ Close

ព្រឹកស្អែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
ព្រឹកស្អែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត ព្រឹកស្អែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងសារពិសេសនាព្រឹកស្អែកនេះ លោកនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខាភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។

នៅថ្ងៃទី២៧ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់បើកដំណើរការឡើងវិញផងដែរ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ-១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ថ្ងៃស្អែកជាខួប ២២ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។

បើតាមលោក ស្វាយ ស៊ីថា ក្នុងសារពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃស្អែកនេះ ក្រៅតែពីផ្តោតលើព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយនោះ លោកនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងពីសមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះនេះផងដែរ៕

អត្ថបទទាក់ទង