ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ! ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៤នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ដំណឹងល្អ! ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៤នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីទេ រូបតំណាង

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង ៤នាក់នោះ រួមមាន៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដែលមានស្វាមីធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
  2. កុមារាជនជាតិខ្មែរអាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំដែលបានជាសះស្បើយ ហើយដែលបានចេញពីមន្ទីពេទ្យកាលពីថ្ងៃទី ១៤ ខែធ្នូកន្លងទៅ។
  3. បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។
  4. បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៧នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង