ខ្មែរប៉ុស្ដិ៍ Close

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ពង្រឹង​ការងារ តាម​របត់​ថ្មី​!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 30
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ពង្រឹង​ការងារ តាម​របត់​ថ្មី​! ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ពង្រឹង​ការងារ តាម​របត់​ថ្មី​!

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ​-​មេបញ្ជាការរង តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​ចំណុះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សរុប​១០៩​នាក់ ធ្វើការ​ប្រជុំ​ការងារ​ពី​ចម្ងាយ តាមរយៈ ប្រព័ន្ធ​អន​ឡាញ ដែលជា​របត់​ការងារ​តាមបែប​គន្លង​ថ្មី ក្នុង​កាលៈទេសៈ​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​-១៩​។​

​ខ្លឹមសារ​សំខាន់​នៃ​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ​នាពេលនេះ គឺ​ផ្តោតលើ​ការបន្ត​ចូលរួម​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នូវ ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​អំពាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្រប់​សកម្មភាព​រស់នៅ​និង​បំពេញការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការចេញ​បំពេញបេសកកម្ម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ត្រូវ​ប្តូរ​មក​អនុវត្តតាម​គន្លង​ថ្មី និង​ត្រៀមកម្លាំង​ជានិច្ច ដើម្បី​ចូលរួម​អនុវត្ត​ដីកា​តុលាការ​៕

អត្ថបទទាក់ទង