ខ្មែរប៉ុស្ដិ៍ Close

ព្រះករុណា ព្រះមហាក្សត្រ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 38
ព្រះករុណា ព្រះមហាក្សត្រ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ព្រះករុណា ព្រះមហាក្សត្រ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ព្រះរាជហឫទ័យ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​(១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២០)​។

​ជាមួយគ្នានេះ ក្រុម​ប្រាសាទ​អង្គរ ត្រូវបាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក ក្រោម​ព្រះរាជ​ត​ម្រិៈ​ដ៏​ថ្លៃថ្លា និង​ឈ្លាសវៃ​បំផុត នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បានធ្វើការ​អំពាវនាវ​ទៅកាន់​អង្គការ​យូណេស្កូ សុំ​ឱ្យជួយ​ស្រោចស្រង់​ការពារ​ក្រុម​ប្រាសាទ​អង្គរ​។ ព្រះករុណា ព្រះមហាក្សត្រ​ព្រះអង្គ​បាន​លើកឡើងថា ឆ្លើយតប​នឹង​ការអំពាវនាវ នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បន្ទាប់ពី​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង តូ​ក្យូ ចាប់ពី​ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ​១៩៩៣ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី អង្គរ ត្រូវបាន​បង្កើតឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣ ។​

​ព្រះមហាក្សត្រ​ក៏បាន​បន្ថែមថា “​កូនចៅ​ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​សូម ព្រះ​បរម​រាជានុញ្ញាត​ក្រាបបង្គំ​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ និង​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​ស្ថាបនា​ជាតិ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ បាន​ត្រួស​ត្រាយផ្លូវ​ដ៏​សំខាន់​ក្នុង​កិច្ចការពារ​លើកតម្កើង​កិត្តិនាម​ដ៏​ឧត្តុង្គឧត្តម​នៃ​ក្រុម​ប្រាសាទ​អង្គរ ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​ទុកជា​សម្បត្តិ​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ជូន​ដល់​កូនចៅ​ជំនាន់​ក្រោយ​នៃ​ប្រជាជាតិ​កម្ពុជា​”៕

អត្ថបទទាក់ទង