ខ្មែរប៉ុស្ដិ៍ Close

    លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនជាង៤០០នាក់ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 2068
    លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនជាង៤០០នាក់ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនលោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនជាង៤០០នាក់ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន

    មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននាល្ងាច ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាង៤០0នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមបរិយាកាសរាក់ទាក់រីករាយស្និតស្នាលជាទីបំផុតក្នុងនាមស្មារតីខ្មែរស្រលាញ់ខ្មែរ-ខ្មែរតែមួយ។ ក្នុងឱកាលសំណេះសំណាលនេះ លោកបណ្ឌិតបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសជប៉ុន។ បន្ថែមពីលើនេះលោកបណ្ឌិតក៏បានជម្រាបជូនបងប្អូនអំពីស្ថានភាពពិតបច្ចុប្បន្នរបស់កម្ពុជា និងការអភិវឌ្ឍន៏ប្រទេស ដែលជាសមិទ្ធិផលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ស្ថិតក្នុងបរិយាកាសនៃការជួបជុំគ្នានេះបងប្អូនពលរដ្ឋខ្មែរបានសម្តែងក្តីសប្បាយរីករាយក្រៃលែងដែលលោកបណ្ឌិតបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងដំណើរទស្សនកិច្ចមកជួបសំណេះសំណាលសាកសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនខ្មែរនាពេលនេះ ដែលកាយវិការនេះបង្ហាញអោយឃើញអំពីការស្រលាញ់និងអោយតម្លៃជាតិខ្មែរ ទោះបីខ្មែរនៅទីណាក៏ដោយ ក៏ខ្មែរស្ថិតក្រោមមេឃតែមួយ នេះហើយជាមហាគ្រួសារខ្មែរ ។ ជាមួយគ្នានេះបងប្អូនខ្មែរនៅប្រទេសជប៉ុនសង្ឃឹមថានឹងបានជួបលោកបណ្ឌិតជាថ្មីម្តងទៀត។

    សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន លោកបណ្ឌិតបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ដូចជាលោកនាយករដ្ឋមន្ត្រី លោករដ្ឋមន្ត្រីការបរទេស លោករដ្ឋមន្ត្រីការពារជាតិ លោកអគ្គបញ្ជាការ លោកមេបញ្ជារការជើងគោកកងស្វ័យការពារ និងលោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី លោកអនុរដ្ឋមន្ត្រីការបរទេស ព្រមទាំងឥស្សរជន និងសមាជិកសភារបស់ជប៉ុនជាច្រើនរូបទៀត។

    អត្ថបទទាក់ទង