ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ១០នាក់បន្ថែមទៀតកាលពីថ្ងៃសុក្រម្សិលមិញ ខណៈអ្នកជាសះស្បើយមាន ១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ កីឡា - សុខភាព 49
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ១០នាក់បន្ថែមទៀតកាលពីថ្ងៃសុក្រម្សិលមិញ ខណៈអ្នកជាសះស្បើយមាន ១នាក់ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ១០នាក់បន្ថែមទៀតកាលពីថ្ងៃសុក្រម្សិលមិញ ខណៈអ្នកជាសះស្បើយមាន ១នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន១០នាក់ថែមទៀត ដែលក្នុងនោះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» មានចំនួន ៦នាក់ និង ៤នាក់ផ្សេងទៀតជាករណីនាំចូល។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ។

បើតាមក្រសួងសុខាភិបាល អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំង ៦នាក់នោះ រួមមាន៖

  1. ស្ត្រីជនជាតិខ្មែរ ឈ្មោះ MUY SOPHEAVY អាយុ ២២ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន
  2. ស្ត្រីជនជាតិខ្មែរ ឈ្មោះ YEAK CHANTHA អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ ២៣៦ ផ្លូវលេខ ៦៣៨ ភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន
  3. បុរសជនជាតិខ្មែរ ឈ្មោះ CHEAK CHANRATH អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ត្រឡោកបែក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន
  4. ស្ត្រីជនជាតិខ្មែរ ឈ្មោះ PHO DOLLA អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន
  5. បុរសជនជាតិខ្មែរ ឈ្មោះ KHAN VEHA អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្តុប NOKIA ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន
  6. ស្ត្រីជនជាតិខ្មែរ ឈ្មោះ KOUCH DAVIN អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ E53 ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយស្រ្តីឈ្មោះ ឡាយ សេងលីន

ចំណែកឯករណីនាំចូលទាំង ៤ករណីវិញ រួមមាន៖

  1. បុរសជនជាតិខ្មែរ ឈ្មោះ អ៊ីវ សុគន្ធ អាយុ ៧៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកលើកទី២របស់គាត់ គឺវិជ្ជមានកូវីដ-១៩
  2. បុរសជនជាតិអាមេរិក ឈ្មោះ KAW THIKUN អាយុ ៥៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកលើកទី២របស់គាត់ គឺវិជ្ជមានកូវីដ-១៩
  3. បុរសជនជាតិអាមេរិក ឈ្មោះ SHAWN THACH អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលលទ្ធផលធ្វើតេស្តលើវត្ថុសំណាកលើកទី២របស់គាត់ គឺវិជ្ជមានកូវីដ-១៩
  4. បុរសជនជាតិអាមេរិកឈ្មោះ OUM CHANDARA អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ

រីឯអ្នកដែលទើបជាសះស្បើយវិញគឺស្ត្រីជនជាតិខ្មែរ ឈ្មោះ គឹម លីម អាយុ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤០នាក់ ៕

អត្ថបទទាក់ទង