អតីតតារាបាល់ទាត់ពិភពលោក លោក Diego Maradona ទទួលមរណៈភាព, អាហ្សង់ទីនប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ
ពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃនៅប្រទេសអាហ្សង់ទីននឹងត្រូវប្រារព្ធធ្វើឡើង បន្ទាប់ពីមរណភាព របស់អតីតស្តេចបាល់ទាត់ពិភពលោក Diego Maradona នៅរាត្រីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងគេហដ្ឋាន របស់លោកតែម្តង ដោយសារជំងឺបេះដូង ក្នុងវ័យ ៦០ឆ្នាំ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា សពរបស់លោក Diego Maradona ត្រូវបានតម្កល់ក្នុងរដ្ឋ Casa Rosada ជាទីដែលរដ្ឋាភិបាលនៃប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីនមួយនេះតាំងនៅផងដែរ។
ទន្ទឹមគ្នានោះដែរ កីឡាករល្បីៗលំដាប់ពិភពលោកមានដូចជា Lionel Messi, Cristiano Ronaldo, David Beckham និង Harry Kane រួមទាំងក្លិបឯទៀតដែល Maradona សុទ្ធសឹងតែផ្ញើសាររំលែកទុក្ខ និងចាត់ទុកជាជាបាត់បង់វីរបុរស បាល់ទាត់ដ៏ឆ្នើមដូចៗគ្នា។
លើសពីនេះទៀត បណ្តាសហព័ន្ធបាល់ទាត់នៃប្រទេសនីមួយៗ រួមទាំងសហព័ន្ធបាល់ទាត់អាហ្សង់ទីនផ្ទាល់តែម្តង សុទ្ធតែចងចាំ និងទង្វើល្អៗរបស់ Diego Maradona នៅក្នុងក្រអៅបេះដូងជានិច្ច។
គួររំលឹកផងថា Diego Maradona បានចូលលេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ៤ជំនាន់ក្នុងឆ្នាំ១៩៨២ ១៩៨៦ ១៩៩០ និងចុងក្រោយក្នុងឆ្នាំ១៩៩៤ ក្នុងនោះធ្លាប់ឈ្នះ World Cup ១ដងដែរក្នុងឆ្នាំ១៩៨៦ ពីការចូលលេងបាន ៩១ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៤គិតចាប់តាំងពី១៩៧៧ ដល់ឆ្នាំ១៩៩៤៕