ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋរស់នៅតាមតំបន់ទំនប់ ទ្វារទឹក និងស្ទឹង ប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 43
រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋរស់នៅតាមតំបន់ទំនប់ ទ្វារទឹក និងស្ទឹង ប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ! រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋរស់នៅតាមតំបន់ទំនប់ ទ្វារទឹក និងស្ទឹង ប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង !

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដណឹងឲ្យប្រជាពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ក្រោយមានការប្រកាសពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាសនៅបន្តធ្លាក់ភ្លៀង គ្របដណ្ដប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺ ក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ផ្នែកខាងលើនិងខាងក្រោម នៃទ្វាទឹករលាំងជ្រៃ និង តាមបណ្ដោយដងស្ទឹងព្រែកត្នោតទាំងអស់ សូមមេត្តា ប្រុងប្រយ័ត្ន និងត្រៀមបង្ការឲ្យបានខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះ នឹងអាចកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើយថាហេតុ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរជំនាញត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន៕

អត្ថបទទាក់ទង