ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ នាង ផាត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់នៅតំបន់ X16 ឃុំកោះថ្ម ខេត្តត្បូងឃ្មុំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 47
នាយឧត្តមសេនីយ៍ នាង ផាត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់នៅតំបន់ X16 ឃុំកោះថ្ម ខេត្តត្បូងឃ្មុំ នាយឧត្តមសេនីយ៍ នាង ផាត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់នៅតំបន់ X16 ឃុំកោះថ្ម ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់វេទិកា និងសាលាសំណាក់សម្រាប់តំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ និងប្រតិបត្តិករនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់ X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕

អត្ថបទទាក់ទង