ខ្មែរប៉ុស្ដិ៍ Close

រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 43
រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់ រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់

រយៈពេល៥ថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជិត៦ម៉ឺននាក់ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងការការពារសន្តិសុខពីអាជ្ញាធរក្នុងមូលដ្ឋានបានយ៉ាងម៉ត់ចត់ ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ក្នុង រយៈពេល៥ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០២០ មាន ភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តពោធិ៍សាត់យ៉ាងគំហុកនៅតាមតំបន់រមណីយដ្ឋានទាំងអស់ទូទាំងខេត្ត ដែលក្នុងនោះមានភ្ញៀវជាតិមានចំនួន៥៩៣៧២នាក់និងភ្ញៀវអន្តរជាតិមានចំនួន៣៤នាក់។

លោកបានបន្តថា ក្រុមអាជ្ញាធរបានចុះត្រួតពិនិត្យ ណែនាំនិងជំរុញឱ្យ ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំណុចនិងបានចុះណែនាំពីការពង្រឹងគុណភាពសេវាកម្ម, អនាម័យនិងការដាក់តម្លៃម្ហូបអាហារឲ្យបានច្បាស់លាស់ ជូនភ្ញៀវដែលចូលលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានទាំងអស់ ។

សំឡេង ៖«សេវាទទួលភ្ញៀវមានលក្ខណៈល្អប្រសើរ ដោយយើងមានការផ្សព្វផ្សាយនិងធ្វើការណែនាំរបស់ក្រសួង និងរដ្ឋបាលសាលាខេត្ដដូចជាការលក់ដូរមិនមានការឡើងថ្លៃនោះទេ ។ យើងបានណែនាំដល់សេវាកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានទាំងអស់ ហើយយើងក៏បានពង្រឹងអនាម័យបរិស្ថានគ្រប់ទីតាំងកម្សាន្តទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ផងដែរ »។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានតំបន់រមណីយដ្ឋានធម្មជាតិនិងវប្បធម៌ទាំងអស់ចំនួន៣៤កន្លែង មានដូចជាទឹកធ្លាក់ថ្មដាតូច ភ្នំទំព័រ ភ្នំតាក្រហមក ទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស ផ្លូវបុប្ផាលាក់ខ្លួន រមណីយដ្ឋានល្បាក់កំរោញ ស្ទឹងជ័យជំនះ កោះសំពៅមាស ទឹកធ្លាក់អូរសោម ទឹកធ្លាក់ឆាយប្រុយ ទឹកធ្លាក់អូរដា បឹងធម្មជាតិអូរតាឡូស ភ្នំកាច់ចង្កូតជាដើម ៕

អត្ថបទទាក់ទង