ខ្មែរប៉ុស្ដិ៍ Close

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល៖ ក្នុងអំឡុងពេលឈប់សម្រាក​សប្តាហ៍​មុន ពុំមាន​សញ្ញា​នៃ​ការឆ្លង​រាលដាលនៃជម្ងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នោះទេ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 21
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល៖ ក្នុងអំឡុងពេលឈប់សម្រាក​សប្តាហ៍​មុន ពុំមាន​សញ្ញា​នៃ​ការឆ្លង​រាលដាលនៃជម្ងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នោះទេ​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល៖ ក្នុងអំឡុងពេលឈប់សម្រាក​សប្តាហ៍​មុន ពុំមាន​សញ្ញា​នៃ​ការឆ្លង​រាលដាលនៃជម្ងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នោះទេ​

ក្នុងអំឡុងពេល​ឈប់សម្រាក​រយៈពេល​វែង កាលពី​សប្តាហ៍​កន្លងមក​នេះ ដែលជា​ការឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ គឺ​ពុំមាន​សញ្ញា​នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​កម្ពុជា​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌី​ន ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា «​តាម​ការសង្កេត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រព័ន្ធ​សុខាភិបាល​របស់​យើង នៅតាម​បណ្តា​រាជធានី​-​ខេត្ត ជាពិសេស​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា យើង​សង្កេតឃើញថា មិនទាន់​រកឃើញ​ហេតុការណ៍​ចម្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​យើង​នៅឡើយ​ទេ​។ នេះ​ជា​រឿង​ល្អ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ការប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់ និង​ជាប់​ជានិច្ច ព្រមទាំង​អនុវត្ត​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ដោយសារតែ​វីរុស​កូ​វីដ​១៩​នេះ មិន​បានចេញ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​»​។​

​លោកស្រី ឱ វណ្ណឌីន ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន រួមទាំង​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ជាពិសេស​គឺ​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​ពុំបាន​ឈប់សម្រាក ហើយ​ត្រូវ​បំពេញការងារ​ទៅតាម​គោលដៅ ដើម្បី​ចាំ​ជួយ​សម្របសម្រួល ណែនាំ និង​អនុវត្ត​បទបញ្ជា​នានា ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជាយថាហេតុ​ណាមួយ នៃ​វីរុស​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៧៣​នាក់​។ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ២៦៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ចំនួន ១០​នាក់​៕​

អត្ថបទទាក់ទង