សេចក្តីជូនដំណឹងស្តីពីអាកាសធាតុរបស់ក្រសួងធនធានទឹក
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម«ស្តីពី ស្ថានភាពធាតុអាកាស»នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថាចាប់ពីថ្ងៃទី១២-១៨ ខែសីហាបណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន។បើតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថាតាមរយៈនៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជាយើងបាននិងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបរួមជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ព្យុះចំនួន០៦បាននិងកំពុងកើតមាន ក្នុងនោះព្យុះទី៥ឈ្មោះយ៉ាងមី (5ANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េនិងបន្តដំណើរទៅភាគខាងជើង ។ ឯនៅក្នុងសមុទ្រចិនខាងត្បូងទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ឈ្មោះ មេខាឡា ( MEKKHALA) បាននិងកំពុងធ្វើដំណើរ ទៅកាន់ខេត្តណាន់ជីនប្រទេសចិន។ស្ថានភាពធាតុអាកាសដូចនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន!ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចនៅបន្តកើតមានដោយយថាហេតុ៕