ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានចំនួន ២៦នាក់ ជាករណីនាំចូល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 37
ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានចំនួន ២៦នាក់ ជាករណីនាំចូល ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងថ្មីមានចំនួន ២៦នាក់ ជាករណីនាំចូល

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃអង្គារទី ២១ ខែកក្កដា ឆ្នាំ២០២០ នេះថា អ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់បន្ថែមទៀតបានជាសះស្បើយ និងមានករណីឆ្លងថ្មីសរុបចំនួន ២៦នាក់ ដែលធ្វើអោយអ្នកដែលជាសះស្បើយកើនដល់ ១៤០នាក់ កំពុងសម្រាកព្យាបាលបន្តកើនដល់ ៥៧នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៩៧នាក់។

បើតាមក្រសួង អ្នកដែលជាសះស្បើយទាំង៤នាក់ថ្មីនោះគឺ៖

  1. បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
  2. បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិសោយ១ ឃុំប៉ឺស១ ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
  3. បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
  4. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអូត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯអ្នកដែលឆ្លងថ្មីចំនួន ២៦នាក់នោះមានដូចជា៖

  1. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
  2. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
  3. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិ ព្រៃចង្ករ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
  4. បុរសជនជាតិខ្មែរអាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅឃុំសាលាកំរើក ស្រុកសៀមរាប ក្រុងសៀមរាប
  5. បុរសជនជាតិខ្មែរអាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
  6. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
  7. បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
  8. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ ឃុំព្រះសីហនុ ស្រុកព្រះសីហនុ ក្រុងព្រះសីហនុ
  9. បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
  10. បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  11. បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ស្រុកសៀមរាប ក្រុងសៀមរាប
  12. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
  13. បុរសជនជាតិខ្មែរអាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅឃុំកណ្ដៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង
  14. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ
  15. បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅផ្ទះលេខ១០E ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  16. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃគុប ឃុំផ្សារកណ្ដាល ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  17. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  18. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  19. បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅបុរីចម្ការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  20. បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
  21. បុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  22. បុរសជនជាតិខ្មែរអាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង
  23. បុរសជនជាតិខ្មែរអាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
  24. បុរសជនជាតិខ្មែរអាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
  25. បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃបាក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
  26. បុរសជនជាតិខ្មែរអាយុ៦៥ឆ្នាំ មានអាសយដ្ឋាននៅជិតវត្តទួល គ.ម.លេខ៦ រាជធានីភ្នំពេញ

គួរបញ្ជាក់ថា អ្នកទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង