ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ​និងរុស្ស៊ី ស្ដីពី ជម្ងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ​និងរុស្ស៊ី ស្ដីពី ជម្ងឺកូវីដ-១៩ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ​និងរុស្ស៊ី ស្ដីពី ជម្ងឺកូវីដ-១៩

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។

សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេស ខាងក្រោម៖