ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល កំណត់សេវាពីជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 32
រាជរដ្ឋាភិបាល កំណត់សេវាពីជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល កំណត់សេវាពីជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់គិតថ្លៃសេវាពីជនបរទេស សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្រសួងសេដ្ឋកិច្ច បានបង្ហាញអំពីនីតិវិធីអនុវត្តន៍ ត្រូវបានកំណត់ដូចតទៅ៖

*ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ហារនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ ដើម្បីឱ្យអ្នកដំណើរអាចតម្កល់ប្រាក់ដោយប្តូរយក Debit Card សម្រាប់ប្រើប្រាស់ទូទាត់ចំណាយ និងដកប្រាក់នៅសល់យកវិញ ស្របតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២០។

*ចំពោះការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ, ក្រសួងសុខាភិបាលគួរតម្រូវឱ្យអ្នកដំណើរ ទិញសេវាធានារ៉ាប់រងក្នុងស្រុក ដើម្បីសម្រួលដល់ការទូទាត់។ ទន្ទឹមនឹងនេះ គួរពិនិត្យអនុញ្ញាតឱ្យក្រុមហ៊ុន ធានារ៉ាប់រងលក់បណ្ណសន្យារ៉ាប់រង ជាមួយបញ្ហាររបស់ធនាគារ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងស្ថានីយមកដល់របស់អ្នកដំណើរ ពេលអ្នកដំណើរមកដល់។

*ការដាក់ឱ្យមានប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ គួរត្រូវបានរៀបចំឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន សម្រាប់ឱ្យអ្នកដំណើរអាចបង់ប្រាក់តម្កល់ និងដកប្រាក់នៅសល់វិញ ព្រមទាំងទិញផលិតផលធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងគោលដៅសម្រួលដល់អ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជា។

*ចំពោះកម្រៃពីសេវាដែលអង្គភាពរដ្ឋ (មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ដែលកំណត់ដោយក្រសួងសុខាភិបាល) ទទួលបានក្នុងក្របខណ្ឌនៃការងារនេះ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកជាគុណ ប្រយោជន៍ដើម្បី អភិវឌ្ឍអង្គភាពរបស់ខ្លួន។ ចំណែកគ្រូពេទ្យប្រចាំការនៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភពីកម្រៃសេវាខាងលើ មិនត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ឧបត្ថម្ភត្រួតគ្នា ជាមួយគោលការណ៍ដែលបានកំណត់ក្នុងលិខិតចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការផ្តល់គោលការណ៍ប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងការរីករាលដាល ជំងឺឆ្លងកូវីដ-១៩៕

អត្ថបទទាក់ទង