ខ្មែរប៉ុស្ដិ៍ Close

លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 64
លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

នៅវេលាម៉ោង ៦:៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕

អត្ថបទទាក់ទង