ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពលរដ្ឋដែលមិនទាន់បង់ថ្លៃសំរាម សូមរួសរាន់បំពេញកាតព្វកិច្ច ដើម្បីជៀសវាងការពិន័យ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 27
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពលរដ្ឋដែលមិនទាន់បង់ថ្លៃសំរាម សូមរួសរាន់បំពេញកាតព្វកិច្ច ដើម្បីជៀសវាងការពិន័យ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពលរដ្ឋដែលមិនទាន់បង់ថ្លៃសំរាម សូមរួសរាន់បំពេញកាតព្វកិច្ច ដើម្បីជៀសវាងការពិន័យ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់បំពេញកាតព្វកិច្ចនេះ ដើម្បីជៀសវាងការពិន័យផ្សេងៗ។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើនបង់ថ្លៃសេវាប្រមូលសំរាមរួចហើយ ប៉ុន្ដែនៅមានមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ប្រសិនបើប្រជាពលរដ្ឋមិនមកបំពេញកាតព្វកិច្ចនេះ៖

*ទី១៖ បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា

*ទី២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន

*ទី៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

គួរជម្រាបថា រាជរដ្ឋាភិបាលសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៉ិនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ ដើម្បីជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសំរាម៕

អត្ថបទទាក់ទង