ខ្មែរប៉ុស្ដិ៍ Close

បង់ពន្ធផ្លូវ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០វិច្ឆិកា!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 153
បង់ពន្ធផ្លូវ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០វិច្ឆិកា! បង់ពន្ធផ្លូវ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០វិច្ឆិកា!

(ភ្នំពេញ)៖ ការប្រមូលពន្ធ​លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់​ឲ្យ​អនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ​។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន​ពន្ធដារ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​។

តាមសេចក្តីជូនដំណឹង ការបង់ពន្ធផ្លូវ ឆ្នាំ២០២០ នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ អាច​បង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា អេស៊ីលីដា ធនាគារវឌ្ឍនៈ ឬនៅធនាគារ​កម្ពុជាសាធារណៈ និងនៅតាមធនាគារ​ ដែលបានចុះអនុស្សរណៈនៃការយោគយល់​គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្ត​ទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន​៕

អត្ថបទទាក់ទង